ដំបូន្មានដ៏មានអត្ថន័យបំផុត ៥ឃ្លា ពីស្ថាបនិកក្រុមហ៊ុន Apple គឺលោក ស្ទីវចប

មានមនុស្សជាច្រើនតែងមើលមកខ្ញុំ គឺជាមនុស្សម្នាក់ដ៏ជោគជ័យខ្លាំងម្នាក់។ ប៉ុន្តែគេមិនបានដឹងទេថា ក្រៅពីការងារខ្ញុំមានពេលវេលារីករាយតិចតួចប៉ុណ្ណោះដើម្បីខ្លួនឯង និងគ្រួសារ។ ហើយនៅទីបំផុតទៅ ទ្រព្យសម្បត្តិគ្រាន់តែជាពិតនៃជីវិតដែលខ្ញុំអាចធ្វេីវាបានតែប៉ុណ្ណោះ។

Conspiracy theory: 'Steve Jobs hiding in Egypt after faking his death' - NZ  Herald

ខាងក្រោមនេះ គឺជាអ្វីដែលខ្ញុំចង់ចែករំលែកទៅអ្នកទាំងអស់គ្នា៖

១. ចូរអ្នកកុំអប់រំកូនអ្នកឱ្យក្លាយជាអ្នកមាន តែចូរអប់រំពួកគេឱ្យសប្បាយរីករាយវិញ។ ដូច្នេះ ពេលពួកគេធំឡើងនឹងដឹងពីតម្លៃរបស់ផ្សេងៗជាច្រើនទៀត តែមិនមែនត្រឹមតែតម្លៃលុយប៉ុណ្ណោះនោះទេ។

២. ចូរបរិភោគអាហាររបស់អ្នកជាថ្នាំ បើមិនដូច្នេះទេ អ្នកនឹងត្រូវបរិភោគថ្នាំរបស់អ្នកជំនួសអាហារវិញម្តង។

៣. អ្នកស្រឡាញ់អ្នក នឹងមិនចាកចេញពីអ្នកឡើយ។ បើទោះបីជាគាត់មានហេតុផលគ្រប់គ្រាន់ដើម្បីបោះបង់ចោលអ្នកក៏ដោយ។ គេនឹងស្វែងរកឃើញហេតុផលមួយដើម្បីនៅក្បែរអ្នកជានិច្ច។

៤. មានភាពខុសគ្នាខ្លាំង រវាងមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ និងមនុស្សធម្មតា។ ភាពខុសគ្នានោះគឺ លទ្ធផល។

៥. ប្រសិនបើអ្នកចង់ទៅលឿន ចូរអ្នកទៅតែម្នាក់ឯង។ ប៉ុន្តែប្រសិនបើអ្នកចង់ទៅបានឆ្ងាយចូរអ្នកទៅជាក្រុមវិញ។

អត្ថបទដែលជាប់ទាក់ទង