រឿង «ចចកខ្ចីអំណាចសត្វខ្លា»

កាលពីយូរមកហេីយ​ មានសត្វខ្លាធំមួយកំពុងដេីក្រវែល ស្វែងរកចាប់សត្វផ្សេងៗ យកមកធ្វេីជាចំនីីអាហារ។ វាចាប់បានសត្វចចកមួយក្បាលបម្រុងនឹងហែកធ្វេីជាចំណី តែចចកនេាះបាននិយាយដៅយសំដីខ្លាំងៗដាក់វាថា៖

«ឯងហ៊ានសុីយេីងផងឬ? ព្រះជាម្ចាស់បានបញ្ជាឱ្យយេីងចុះមកត្រួតតាពួកសត្វទាំងឡាយនេះ បេីឯងហ៊ានសុីយេីង បានសេចក្តីថាឯងរឹងទទឹងបញ្ជាព្រះជាម្ចាស់ នេះគឺជាកំហុសធ្ងន់បំផុត​ តើឯងដឹងទេ! »។

សត្វខ្លាលឺដូច្នេះ វាមិនទំនងជឿប៉ុន្មានទេ ឯសត្វឆ្កែចចកក៏មិនដំអក់ពេលឱ្យខ្លាគិតយូដែរ វាប្រញាប់និយាយបន្តថា៖ «ប្រសិនបេីឯងមិនជឿទេ យេីងនឹងនាំឯងដេីរកាត់មុខសត្វទាំងឡាយនេាះវាខ្លាចយេីងមែនរឺមិនមែន!» ។​

ពេលខ្លាយល់ព្រមតាមហេីយ ចចកករដែរពីមុខយ៉ាងស្វាហាប់ ឯសត្វខ្លាដែលងាកឆ្វេងងាកស្តាំតាមមេីលពីក្រោយ ពួកសត្វទាំងឡាយក្នុងព្រាៃឃេីញខ្លាដេីរមក នាំគ្នាភ័យស្រែកញ៉េចញ៉ាចរត់ប្រសេកប្រសាចគេចប្រាសអាយុរៀងៗខ្លួន។​ ខ្លាមិនដឹងទេថាសត្វទាំងនេាះខ្លាចអំណាចរបស់ខ្លួន  បែរជាវាគិតថានេះជាអំណាចរបស់សត្វចចកទៅវិញ ទេីបវាព្រមទទួលស្គាល់នឹងរឿងនេះ ហើយរាប់អានចចក និងព្រមដោះលែងចចកឱ្យរួចខ្លួនទៅ។

គំនិតគួរពិចារណា៖ មានមនុស្សខ្លះមានអំណាច ឬប្រាជ្ញា តែមិនចេះប្រើប្រាស់អំណាចរបស់ខ្លួនឯង បណ្តោយឱ្យជនខិលខូចឆ្លៀតឱកាសប្រើចំណេះរបស់ខ្លួនទៅប្រព្រឹត្តិអំពើមិនល្អផ្សេងៗបានដោយងាយ។ នេះអាចហៅបានថា “មានប្រាជ្ញា តែមិនឆ្លាតវៃ»។ ដូច្នោះ មុននឹងជឿអ្នកដទៃ ចូរប្រុងប្រយ័ត្នខ្លួន ព្រោះអាចមានពួកចចករង់ចាំចាប់ឱកាសពីអ្នកជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង