ជូកឺលៀង «ត្រូវគិតរឿងដែលគេគិតមិនឃើញ ត្រូវធ្វើសកម្មភាពឱ្យគេនឹកស្មានមិនដល់!»

យើងដឹងហើយថា ជូកឺលៀង គឺជាមនុស្សម្នាក់ដែលមានប្រាជ្ញាឈ្លាសវៃនិងសម្បូរដោយវិធីសាស្ត្រជាច្រើនក្នុងការដឹកនាំ។ មានចំណេះដឹងជ្រៅជ្រះ និងមានឆន្ទៈធំក្នុងការស្រោចស្រង់នគរក្នុងសម័យសាមកុក។ កេរ្ដិ៍ឈ្មោះរបស់គាត់នៅតែមានឥទ្ធិពល និងធ្វើឱ្យអ្នកជំនាន់ក្រោយនិយាយតគ្នាឥតដាច់។ មូលហេតុគឺដោយសារតែគាត់មានប្រាជ្ញាឈ្លាសវៃ គំនិតជ្រៅ មានយុទ្ធសាស្ត្រខ្ពស់ និងវិធីសាស្ត្រល្អជាច្រើនក្នុងការដឹកនាំ។ ចំណុចទាំងនេះហើយ ដែលធ្វើឱ្យមនុស្សជំនាន់ក្រោយតែងចង់យកគំរូតាម។

Three Kingdoms (TV Series 2010– ) - IMDb

ជូកឺលៀង បានលើកទស្សនៈមួយថា «យើងត្រូវគិតរឿងដែលគេគិតមិនឃើញ ត្រូវធ្វើសកម្មភាពឱ្យគេនឹកស្មានមិនដល់ បើយើងចង់ទទួលបានជ័យជម្នះ»។ ការលើកឡើងដូច្នោះ ដោយសាតែមនុស្សជាច្រើនបានគិតនិងធ្វើរឿងដដែលៗក្នុងជីវិតប្រចាំថ្ងៃ។ ជាហេតុនាំឱ្យពួកគេពុំអាចសម្រេចជោគជ័យបានធំធេងឬអស្ចារ្យជាងមុន។

គួរពិចារណា៖ ការគិតដែលមិនបើកគំនិតប្រាជ្ញាឱ្យធំទូលំទូលាយ គឺមិនខុសពីសត្វកង្កែបរស់ក្នុងអណ្តូងតូចមួយនោះទេ។ បើការគិតរបស់យើងគ្មានអ្វីខុសប្លែកពីអ្នកដទៃ លទ្ធផលរបស់យើងក៏គ្មានអ្វីខុសប្លែកពីពួកគេដែរ។ យើងត្រូវហ៊ានគិតរឿងដែលពួកគេមិនអាចគិតដល់ និងធ្វើរឿងដែលពួកគេនឹកស្មាន ទើបយើងអាចដណ្តើមជ័យជម្នះបាន។ ចូរចងចាំថា យើងត្រូវគិតរឿងដែលត្រឹមត្រូវ និងត្រូវធ្វើរឿងដែលត្រឹមត្រូវ ជៀសវាងនាំផលអាក្រក់មកយើងវិញ។

អត្ថបទដោយ៖ មនោ វិជ្ជា

រក្សាសិទ្ធិដោយ៖ សាមកុក ប៉ុស្តិ៍

អត្ថបទដែលជាប់ទាក់ទង