លក្ខណៈសម្បត្តិ ១០យ៉ាងរបស់អ្នកដឹកនាំល្អ

ការដឹកនាំពុំមែនជារឿងងាយស្រួល ឬលំបាកខ្លាំងនោះទេ តែអ្នកដឹកនាំទាមទារឱ្យមានការយល់ដឹងច្បាប់អំពីច្បាប់វិន័យ និងការដឹកនាំ តើមានអ្វីខ្លះដែលខ្លួនគួរប្រព្រឹត្តិ និងមិនគួរប្រព្រឹត្តិ។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសទាំង១០យ៉ាង របស់មេដឹកនាំល្អ៖

Total War: Three Kingdom introduces Cao Cao to the battle

  1. ភាពក្លាហាន៖ មេដឹកនាំត្រូវមានភាពក្លាហាន មិនងាករេលើចំណេះដឹង និងការងាររបស់ខ្លួន។ គ្មានកូនចៅណាដែលប្រាថ្នាចង់នៅក្រោមបង្គាប់ក្រោមមេដឹកនាំដែលខ្វះទំនុកចិត្តលើខ្លួនឯង និងខ្វះខាតសេចក្តីក្លាហាននោះទេ។ គ្មានកូនចៅឈ្លាសវៃ ដែលចង់បាននៅក្រោមមេដឹកនាំដែលអន់ និងទន់ខ្សោយទេ។
  2. ចេះគ្រប់គ្រងលើខ្លួនឯង៖ មនុស្សដែលមិនអាចគ្រប់គ្រងលើខ្លូួនឯងបាន គេគឺគ្មានសមត្ថភាពសើម្បីគ្រប់គ្រងលើអ្នកដទៃឡើយ។ ការគ្រប់គ្រងខ្លួនឯងបាន គឺជាការល្អប្រសើរបំផុត និងជាគំរូមួយដ៏អស្ចារ្យសម្រាប់កូនចៅ ដែលនៅក្រោមបង្គាប់ខ្លួន។ ដូច្នោះ ពួកគេនឹងគោរពតាមមេដឹកនាំដែលមានវិន័យ។
  3. យុត្តិធម៌ និងម៉ើងម៉ាត៖ បើគ្មានស្មារតីស្មើភាព និងយុត្តិធម៌ទេ អ្នកនឹកនាំមិនអាចបញ្ជា និងទទួលបានការគោរពពីកូនចៅបានឡើយ។ ធ្វើជាមេដឹកនាគប្បីមានយុត្តិធម៌ និងមានភាពស្មើភាពគ្នាចំពោះកូនចៅ ដាច់ខាត់កុំលម្អៀង។
  4. ការសម្រេចចិត្តច្បាស់លាស់៖ មនុស្សដែលធ្វើការសម្រេចចិត្តលឿន ដូចជាខ្យល់បក់ គឺបង្ហាញថាគាត់ក៏មិនច្បាស់នឹងខ្លួនឯងដែរ។ គាត់មិនអាចដឹកនាំអ្នកដទៃឱ្យជោគជ័យបានឡើយ។ មេដឹកនាំល្អត្រូវមានការសម្រេចចិត្តច្បាស់លាស់ និងត្រឹមត្រូវ។
  5. ផែនការច្បាស់លាស់៖ អ្នកដឹកនាំដែលទទួលបានជោគជ័យ តែងតែរៀបចំផែនការរបស់ខ្លួនឯង ហើយអនុវត្តន៍តាមផែនការដែលខ្ឡួនបានកំណត់។ អ្នកដឹកនាំដែលធ្វើការងារបែបលំៗ គ្មានផែនការត្រឹមត្រូវច្បាស់លាស់ គឺប្រៀបដូចជាទូកមួយដែលគ្មានចង្កូតអុីចឹង។
  6. ទម្លាប់ធ្វើការងារឱ្យខ្លាំង៖ មេដឹកនាំដែលពិសេស តែងតែងធ្វើអ្វីមួយទាល់តែហើយ ទើបបានឈប់ ហើយចេះដឹកនាំកូនចៅធ្វើការងារបានច្រើនដោយការពេញចិត្ត។ មានទម្លាប់ធ្វើការងារឱ្យបានច្រើន ឬហួសកាលពីពេលមុនៗ។
  7. អាកប្បកិរិយាល្អ៖ មេដឹកនាំល្អតែងតែមានអាកប្បកិរិយាយល្អ រស់នៅដោយល្អប្រសើរ មានអនាម័យ និងមានវិន័យខ្ពស់លើការងារ។ គ្មានមេដឹកនាំណាដែលស្មោកគ្រោក និងគ្មានវិន័យ ត្រូវបានកូនចៅគោរព ស្រឡាញ់នោះទេ។
  8.  មានចិត្តមេត្តា និងយោគយល់៖ អ្នកដឹកនាំជោគជ័យ ត្រូវមានសេចក្តីមេត្តា ចេះអាណិតចំពោះកូនចៅរបស់ខ្លួន។ លើសពីនេះទៅទៀត គាត់ត្រូវតែយល់ពីអារម្មណ៍របស់ពួកគេ និងស្វែងយល់អំពីបញ្ហារបស់ពួកគេជាស្តីបន្ទោស។
  9. ហ្មត់ចត់៖ មេដឹកនាំល្អត្រូវមានចិត្តហ្មត់ចត់នឹងការងារ ក្នុងតួនាទីជាអ្នកដឹកនាំ និងត្រូវមានភាពជាអ្នកដឹកនាំក្នុងខ្លួនឯងជានិច្ច។
  10. ចេះទទួលខុសត្រូវ៖ អ្នកដឹកនាំល្អត្រូវមានឆន្ទៈទទួលខុសត្រូវរាល់កំហុសរបស់ខ្លួនឯង មិនទម្លាក់ទៅលើកូនចៅពេលសាងកំហុស។ ពិសេសនៅពេលកំហុសនោះរកឃើញថា កើតចេញពីមេដឹកនាំត្រូវតែហ៊ានចេញមុខទទួលស្គាល់កំហុស។ មេដឹកនាំ នឹងមិនអាចដឹកនាំគង់វង្សយូរអង្វែងទេ បើសិនគាត់ជាមេដឹកនាំគ្មានំទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនឯង៕
អត្ថបទដែលជាប់ទាក់ទង