មនុស្សឆ្លាតវៃ ចេះប្រើមនុស្សមានសមត្ថភាព និងឱ្យតម្លៃ

នៅក្នុងទំព័រប្រវត្តិសាស្ត្រមួយ បានរៀបរាប់ពីមនុស្សម្នាក់វៃឆ្លាតម្នាក់ អាចប្រើមនុស្សមានសមត្ថភាព ប្រើជនជាអ្នកប្រាជ្ញមកបំពេញកិច្ចការងាររបស់ខ្លួនរហូតទទួលបានជោគជ័យ។ 

After Han Xin was killed, Xiao He looked at his corpse and said 4 words  coldly, which has been criticized so far - laitimes

នៅក្នុងគ្រាមួយស៊ាវហឺ ដេញតាម ហាន់សុីង ក្រោមពន្លឺព្រច័ន្ទនាយប់មួយហើយរឿងនេះជារឿងដែលត្រូវបានគេកត់ត្រា និងចងចាំសម្រាប់មហាជនទូទៅរហូតដល់ពេលបច្ចុប្បន្ន ថែមទាំងកោតសរសើរដល់ ស៊ាវហឺ ថាជាមនុស្សឈ្លាសវៃថែមទៀត។ មូលហេតុដែល ហាន់សុីង រត់ចេញពីជួកងទ័ព លាវបាំង ក៏ព្រោះតែ លាវបាំង មើលមិនឃើញពីសមត្ថភាពសំខាន់របស់គេ។ ពេល ស៊ាវហឺ ដឹងថា ហាន់សុីង រត់ចេញពី លាវបាំង ក៏បានដេញតាមដោយមិនបានប្រាប់ដល់ លាវបាំង ឱ្យបានដឹងទេ។ លុះកន្លងផុតទៅ ២ទៅ៣ថ្ងៃ ទើប ស៊ាវហឺ ត្រឡប់មកជួប លាវបាំងវិញ។ លាវបាំង បានស្តីបន្ទោសឱ្យ ស៊ាវហឺ ថាតើឯងទើបមកពីណា ២ទៅ៣ថ្ងៃនេះ? ស៊ាវហឺ តបវិញថា ខ្លួនមិនបានបាត់ទៅណាទេ តែទើបមកពីតាម ហាន់សុីង ឱ្យត្រឡប់មកវិញ។ លាវបាំង ស្ដាប់រឿងនេះហើយកាន់តែខឹងខ្លាំងឡើង និងសន្តីបន្ទោសឱ្យថា ទាយទាហានរបស់យើងរត់អស់ជាង ១០នាក់ ហេតុអ្វីឯងមិនទៅតាមរកផង បែរជាទៅតាម ហាន់សុីង តែម្នាក់ឯងទៅវិញ? ស៊ាវហឺ តបវិញថា នាយទាហានទាំងអស់នោះ រកបានដោយងាយទេ តែចំពោះ ហាន់សុីង វិញយើងរកបានដោយពិបាកនៅលើផែនដីមួយនេះ។ 

Han Xin yelled three words before he was killed. Now it has become the  mantra of young people and often appears on the wine table. - iNEWS

លុះពេលក្រោយមក ហាន់សុីង ក៏បានកសាងគុណសម្បត្តិធំធេងចំពោះ លាវបាំង ក្នុងការកម្ចាត់សត្រូវធំគឺ ស៊ាវអុី រហូតទទួលបានទឹកដីទាំងអស់មកឱ្យ លាវបាំង គ្រប់គ្រង។ ក្នុងសាច់រឿងនេះ បើពេលនោះ ស៊ាវហឺ មើលមិនឃើញពីសមត្ថភាពពិតប្រាកដរបស់ ហាន់សុីង ទេហើយបណ្តោយឱ្យគេចេញទៅដោយមិនតាមមកវិញ ប្រហែលទឹកដីរបស់ស្តេច លាវបាំង ក្លាយជារបស់ ស៊ាវអុី បាត់ទៅហើយ។ យើងជាអ្នកដឹកនាំ ត្រូវចេះសង្កេតមនុស្ស និងប្រើប្រាស់មនុស្សឱ្យត្រូវនឹងសមត្ថភាពរបស់ពួកគេ ទើបទទួលបានផលចំណេញ និងភាពជោគជ័យបាន។ ប៉ុន្តែបើយើងមិនចេះប្រើអ្នកមានសមត្ថភាព អ្នកប្រាជ្ញទេ កុំសង្ឃឹមថានឹងទទួលបានជោគជ័យធំធេងក្នុងជីវិត៕

អត្ថបទដែលជាប់ទាក់ទង