ស៊ឺម៉ាអ៊ី៖ «ពេលខ្លះបើយើងជឿជាក់កាន់តែខ្លាំង នឹងបរាជ័យកាន់តែធ្ងន់ធ្ងរ»

មានពេលខ្លះ បើយើងជឿជាក់លើការងារយើងកាន់តែខ្លាំង យើងក៏នឹងអាចបរាជ័យកាន់តែធ្ងន់ធ្ងរ។ ក្នុងការធ្វើកិច្ចការអ្វីក៏ដោយបើកាលណាយើងមានអំនួតជ្រុលពេកលើខ្លួនឯង គឺអាចធ្វើឱ្យយើងកើតនៅសេចក្តីអំនួតលើខ្លួនឯងបានដោយងាយ និងមានការធ្វេសប្រហែសជាដើម។

Drama Review] Three Kingdom 2010 – cdramadevotee

ជាក់ស្តែងមានពេលមួយ ឆាវឆាវ បានលើកទ័ពយ៉ាងច្រើនលើសលុបរបស់កងទ័ពសត្រូវ (ស៊ុនឈៀន និង លាវប៉ី) ប៉ុន្តែនៅទីបំផុតគាត់នៅតែបរាជ័យ។ ការបរាជ័យមកពីការគាត់ និងកងទ័ពរបស់គាត់មើលស្រាលសត្រូវ មានអំនួត និងគិតថាសត្រូវមានចំនួនតិចជាង មិនអាចយកឈ្នះគាត់បានឡើយ។ លទ្ធផលចេញមក ឆាវឆាវ ច្បាំងចាញ់សត្រូវ ហើយសត្រូវរបស់គាត់ដែលមានគ្នាតិចជាងនោះក៏អាចយកឈ្នះគាត់។

How Cao Cao Turned Impoverished Xiliang Into a Thriving Province

ដូច្នោះ ដើម្បីកុំឱ្យយើងបរាជ័យតាមរយៈភាពអំនួតទាំងនេះ ចូរយើងចេះគ្រប់គ្រងសតិនិងការគិតរបស់យើង ត្រូវកាន់បន្ថយភាពក្អេងក្អាង និងចិត្តអំនួតរបស់យើងចេញឱ្យអស់ពីចិត្តសិន ហើយផ្ដោតលើកិច្ចការងារដែលកំពុងធ្វើឱ្យបានច្បាស់លាស់ នោះយើងនឹងមិនអាចបរាជ័យធ្ងន់ធ្ងរឡើយ៕

៙រក្សាសិទ្ធិដោយ៖ សាមកុក ប៉ុស្តិ៍

អត្ថបទដោយ៖ មនោ វិជ្ជា

អត្ថបទដែលជាប់ទាក់ទង