ទ្រឹស្តីល្អៗ១០ឃ្លា ពីស្តេចត្រាញ់អ៊ួយ ឆាវឆាវ

ឆាវឆាវ (Cao Cao) កើតនៅអំឡុងឆ្នាំ155 – 15ខែមីនា ឆ្នាំ220។ គាត់ជាអ្នកដឹក​នាំដ៏​ឆ្លាតវៃ​ជាង​គេម្នាក់ក្នុងចំណោមស្តេចត្រាញ់ដទៃទៀតក្នុងសម័យសាមកុក។​ បើ​ទោះ​ជា​​គាត់​​ឆ្លាតវៃ និងពូកែយ៉ាងណា ក៏មិន​​អាច​​បង្រួប​​បង្រួម​នគរ​ទាំង​បី​បាន​នោះដែរ ដោយសារតែកិច្ចការខ្លះត្រូវការប្រើពេលវេលាយូរបន្តិច ទើបអាចបានសម្រេច។
ផ្នូររបស់មេទ័ពឆាវឆាវត្រូវបានគេរកឃើញ - Ahladang | អាឡាដាំង
ដូច្នេះថ្ងៃនេះ សាមកុកប៉ុស្តិ៍ សូមលើកយកទស្សនៈ ១០ឃ្លារបស់ឆាវឆាវ ចែកជូនដល់ប្រិយមិត្តអ្នកអាន ពិសេសអ្នកគាំទ្រតួអង្គឆាវឆាវ៖
១. «កុំខឹងស្អប់សត្រូវខ្លួនឯង ការខឹងធ្វើឱ្យបញ្ញាមនុស្សចុះខ្សោយ»។
២. «បើប្រើរបស់ឱ្យអស់ពីប្រយោជន៍ មនុស្សប្រើអស់ពីសមត្ថភាពគេ»។
៣. «អ្នកមានសមត្ថភាព គេគឺសំខាន់ជាងអ្វីទាំងអស់»។
៤. «អ្នកធ្វើកិច្ចការធំ មិនអាចគ្មានប្រាក់នោះទេ តែក៏មិនអាចពឹងលើប្រាក់ទាំងស្រុងនោះដែរ ត្រូវការអ្នកពូកែជួយជ្រោមជ្រែង»។
៥. «ចេះខ្មាសគេទើបជារឿងល្អ ចេះខ្មាសគេទើបក្លាហាន»។
៦. «តាំងពីដើមមកខ្ញុំប្រើមនុស្សទុកចិត្តទើបប្រើ បើសង្ស័យគេខ្ញុំមិនប្រើគេដាច់ខាត»។
៧. «បរាជ័យ គឺជារឿងល្អ បរាជ័យអាចបង្រៀនមនុស្សឱ្យទទួលបានជោគជ័យដោយរបៀបម៉េច»
៨. «បរាជ័យ តើមានអី្វគួរឱ្យខ្លាច អ្វីដែលគួរឱ្យខ្លាច គឺចិត្តបរាជ័យរបស់យើង»។
៩. «បើជ្រុលស្អប់សត្រូវខ្លួនឯង ត្រូវយកវាមកប្រើប្រាស់វិញល្អជាង»។
១០. «ប្រហែលពីម្សិលមិញអ្នកមើលខ្ញុំខុស ហើយថ្ងៃនេះឯងមើលខ្ញុំខុសទៀតហើយ ប៉ុន្តែខ្ញុំនៅតែជាខ្ញុំដដែល ខ្ញុំមិនដែលខ្លាចគេមើលខ្ញុំខុសទេ»៕

អត្ថបទដោយ៖ មនោ វិជ្ជា

៙រក្សាសិទ្ធិដោយ៖ សាមកុកប៉ុស្តិ៍

 

អត្ថបទដែលជាប់ទាក់ទង