ធ្វើជាមេដឹកនាំ ពេលខ្លះធ្វើមិនដឹងជារឿងល្អម្យ៉ាងដែរ

មានរឿងខ្លះ ទោះបីអ្នកដឹងរឿងច្រើន ក៏មិនប្រាកដថា គួរនិយាយច្រើននោះដែរ។ ហើយក៏មិនមែនសុទ្ធតែត្រូវគ្រប់រឿងទាំងអស់ដែរ។

ដូចជា មុនពេលដែល ឆាវឆាវ វាយយកក្រុងរបស់ យានសាវ។ គឺមានមន្ត្រីរបស់ ឆាវឆាវ ជាច្រើនបានផ្ញើសារសុំចុះចូលនឹង យានសាវ (អំពើក្បត់) តែដល់ពេលដែល ឆាវឆាវ កម្ចាត់ យានសាវបាន សារលិខិតនោះគរដូចភ្នំ។ ត្រូវកូនប្រុសរបស់ ឆាវឆាវ ឈ្មោះថា ឆាវភី ប្រគល់ឱ្យ ឆាវឆាវ។ ប៉ុន្តែ ឆាវឆាវ គាត់មិនត្រឹមតែមិនយកភ្នែកមើល ឬអាននោះទេ គាត់ថែមទាំងដុតសារលិខិតចោលថែមទៀត។

*សំណួរគួរពីចារណាថា៖
១. តើមូលហេតុអ្វី បានជា ឆាវឆាវ ធ្វើដូច្នេះ? ដើម្បីអ្វី?
២. បើគាត់បើកមើលសារលិខិតទាំងនោះ តើមានប្រយោជន៍ចំពោះគាត់ឬទេ? បើ យានសាវ ត្រូវស្លាប់ដោយសារគាត់កម្ចាត់រួចហើយ?

 

អត្ថបទដែលជាប់ទាក់ទង