ឆាវឆាវ៖ «ក្នុងពេលច្របូកច្របល់ គឺជាពេលបង្កើតអ្នកក្លាហាន»

ឆាវឆាវ គឺជាកូនចៅរបស់មន្ត្រីតូចតាចក្នុងរាជវាំង ដែលមានសែស្រឡាយជាពួកអាមាត្យវាំងនៅចុងរាជសម័យកាលហាន់។ គាត់ជាមនុស្សមានទេពកោសល្យ មានសមត្ថភាព និងមានចំណេះដឹងទាក់ទងនឹងការដឹកនាំយ៉ាងប៉ិនប្រសប់ខ្លាំង។

Misunderstood Facts About Cao Cao, The Warlord Of Wei

ត្រូវដឹងថា «វិបត្តិ» មិនមែនសុទ្ធតែអាក្រក់ទាំងអស់ទេ ព្រោះមានពេលខ្លះ «ឱកាស» តែងបង្កប់ខ្លួនក្នុងវិបត្តិនេះ។ តែមានមនុស្សខ្លះមើលមិនឃើញប៉ុណ្ណោះ។ ឆាវឆាវ បានពោលថា «យើងកើតក្នុងសម័យច្របូកច្របល់ គឺជារឿងអកុសលមួយ តែបើយើងអាចធ្វើឱ្យអកុសលនេះទៅជាឱកាស នោះគឺជារឿងអស្ចារ្យកម្រមាន ១០០ឆ្នាំមិនទាន់មានម្តង» ។

ដូច្នោះក្នុងពេលច្របូកច្របល់ ចូរកុំភ័យស្លន់ស្លោឱ្យសោះ ហើយត្រូវរៀនសម្លឹងមើលពីឱកាស ព្រោះក្នុងពេលនោះនឹងមានឱកាសល្អកើតឡើង។ ប៉ុន្តែបើមនុស្សយើងភ័យស្លន់ស្លោនឹងធ្វើឱ្យបាត់បង់ឱកាសនេះវិញ៕

 

អត្ថបទដែលជាប់ទាក់ទង