សាមកុក «អ្នកឈ្នះជាស្តេច អ្នកចាញ់គឺជាចោរ!»

ស៊ឺម៉ាអ៊ី (ចុងតា) គឺជាអ្នកខ្លាំងចុងក្រោយនៃចុងសម័យសាមកុក និងជាអ្នកបង្រួមបង្រួមនគរទាំង៣ឱ្យមានសុខសន្តិភាព ប្រជារាស្ត្រលែងមានទុក្ខកង្វល់ដោយសារសង្គ្រាម ដែលធ្លាប់វឹកវរនិងច្របូកច្របល់អស់ពេលរាប់រយឆ្នាំមកហើយ។

Why do many people prefer Three Kingdoms (1994) than the 2010 one? - Quora

ឆាវឆាវ លាវប៉ី និង ស៊ុនឈៀន មិនដែលធ្លាប់គិតថា គ្រឹះរបស់ខ្លួនដែលខំកសាងជាច្រើនជំនាន់ ក្រាលសម្រាប់ទុកឱ្យ ស៊ឺម៉ាអ៊ី នោះឡើយ។ វាគឺពិតជារឿងដែលមិននឹកស្មានដល់ និងអស្ចារ្យ ដែល ស៊ឺម៉ាអ៊ី អាចក្លាយជាអ្នកឈ្នះចុងក្រោយ និងជាអ្នកបង្រួបបង្រួមនគរបាន។

ដូចជាពាក្យ សុភាសិតមួយឃ្លា ពោលថា «អ្នកឈ្នះជាស្តេច អ្នកចាញ់គឺជាចោរ!»។ ក្រោយពីការអត់ធ្មត់ និងការគាប់សង្កត់ជាច្រើនជំនាន់របស់ត្រកូលឆាវ(៤ជំនាន់) ទៅលើស៊ឺម៉ាអ៊ី ហើយនៅចុងក្រោយ ក៏បានធ្វើឱ្យ ស៊ឺម៉ាអ៊ី មានឱកាសដើម្បីក្ដោបក្ដាប់សិទ្ធិអំណាចកងទ័ពក្នុងនគរ និងបន្តឱ្យអ្នកជំនាន់ក្រោយខ្លួន ដើម្បីបង្រួបបង្រួមនគរទាំង៣ នៅក្នុងសម័យសាមកុកបាន។

ស៊ឺម៉ាអ៊ី គាត់សំលៀងដាវអស់ជាង១០ឆ្នាំ ប្រើតែមួយលើកក៏ទទួលបានទឹកដី និងសមិទ្ធផលដែលអ្នកប្រយុទ្ធជំនាន់មុនៗ ខំដណ្តើមគ្នាយ៉ាងលំបាក និងស្លាប់អស់មនុស្សជាច្រើន។ សម្តីដែលគេចងចាំ និងគិតថា ស៊ឺម៉ាអ៊ី គឺជាអ្នកខ្លាំង ឬអ្នកឈ្នះពិតប្រាក់នោះគឺ “មនុស្សឆ្លាត ធ្វើការងារពិត រីឯមនុស្សល្ងង់នាំគ្នាដណ្តើមកេរ្តិ៍ឈ្មោះ” ៕

អត្ថបទ៖ មនោ វិជ្ជា

រក្សាសិទ្ធិដោយ៖ សាមកុក ប៉ុស្តិ៍

 

អត្ថបទដែលជាប់ទាក់ទង